សៀមរាប

ខេត្តសៀមរាប

សៀមរាប គឺជាខេត្តមួយដែលឋិតនៅប៉ែកឧត្តរនៃប្រទេស​កម្ពុជាមានផ្ទៃ​ដី ១០២៩៩ គីឡូ​ម៉ែត​ការេ ។ ប្រជាជន​ចំនួន ៨៩៦៣៣០៩ នាក់ (2008) ដង់​ស៊ី​តេ​ប្រជាជន ៨៧នាក់/គីឡួម៉ែតការ៉េ ។  ខេត្ត​​សៀមរាប មាន​​ចំនួន​១២​ស្រុក ១០០​ឃុំ ​និង ៩០៧​ភូមិ ។​ ស្រុក​ទាំង ១២ មាន៖
១.ស្រុក អង្គរជុំ
២.ស្រុក អង្គរធំ
៣.ស្រុក បន្ទាយស្រី
៤.ស្រុក ជីក្រែង

៥.ស្រុក ក្រឡាញ់
៦.ស្រុក ពួក
៧.ស្រុក ប្រាសាទបាគង
៨.ស្រុក វ៉ាវិន
៩.ស្រុក សៀមរាប
១០.ស្រុក សូរ្រនិគម
១១.ស្រុក ស្រីស្នំ
១២.ស្រុក ស្វាយលើ

ជា​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ ប្រាង្គ​​ប្រាសាទ​បុរាណ​ដែល​ជា​​កេរ្តិ៍ដំណែល​ដែល​​បន្សល់​​ទុក​​ពី​​ដូនតា​មក ។ ជា​ពិសេស ប្រាសាទ​អង្គរវត្ត ដែល​​ជា​​សម្បត្តិ​​វប្បធម៌​​មួយ​​​ដ៏​មាន​​តម្លៃ​​​នៃ​


ប្រជា​ជាតិ​​ខ្មែរ ។ សៀមរាប ជា​ខេត្ត​​មួយ​​ដែល​​មាន​​វិសាល​ភាព​​ធំធេង​​ផ្នែកវិស័យ​​ទេសចរ ដែល​យើង​អាច​​ហៅ​​បាន​​​ថា​​​ឧស្សាហកម្ម​​​គ្មាន​ផ្សែង ។ មាន​​ភ្ញៀវ​ជាតិ និង​​អន្តរ​ជាតិ​​ជាច្រើន​​ដែល​​និយម​​ទៅ​ទស្សនានៅ​​​ខេត្ត​​មួយ​​នេះ ។ ក្នុងនោះ​​ដែរ ប្រាសាទ​​អង្គរវត្ត ដែល​​ជា​​សម្បតិ្ត​​វប្បធម៌​​ដ៏​​មាន​​តម្លៃ​​របស់​ប្រទេស​​កម្ពុជា ក៏​​បាន​​ចូល​​រួម​​ចំណែក​​ក្នុង​​ការងារ​​ទេសចរណ៍​​នេះ​ដែរ ។

No comments:

Post a Comment