ចំណេះដឹងទូរស័ព្ទខ្លីៗ


1. វីធី Restore iPhone ទៅជំនាន់ iOS 6.1

by Chanthy Than

នេះ​ជា​វីធី​បន្ទាន់​សម័យ ឬ គេ​ហៅ​ថា Restore Update សម្រាប់ iPhone ទៅ​​ជំនាន់​ 6.1

សម្គាល់៖ Computer របស់​អ្នក​ត្រូវ​​ភ្ជាប់ Internet ជា​និច្ច ។

ដំបូង​​អ្នក​​ត្រូវ​​ប្រាកដ​​ថា iDevices របស់​​ជា​​ប្រភេទ Lock ឬ Unlock​ ( អ្នក​​អាច​​ចុច *#06# ដើម្បី​​ឃើញ លេខ IMEI ម៉ាស៊ីន​​របស់​​អ្នក )

***សម្រាប់ iPhone ដែល​មិន​ជាប់​សោរ ឬ Unlock

-ជំហានទី១
ត្រូវ​ប្រាកដ​ថាគ្រឿង​របស់​អ្នក​បាន Backup លើ​កំព្យូទ័រ​របស់​អ្នក​រួចរាល់ ។

-ជំហានទី២
ទាញយក iTunes last version  
ទាញយក Firmware iOS 6.1 (អ្នក​អាច​ប្រើ​កម្មវិធី f0recast-v1.4.2 ដើម្បី​ងាយស្រួល​ក្នុង​ការ​ទាញ​យក)
ទាញយក iREB-r6

-ជំហានទី៣
Remove iTunes ចាស់ ហើយ install iTunes ថ្មី

-ជំហានទី៤
ភ្ជាប់ iDevice របស់​អ្នក​នឹង​កំព្យូរ​ទ័រ​ដោយ​ខ្សែ USB

-ជំហានទី៥
ធ្វើ iDevice របស់​អ្នក​ឲ្យ​ទៅជា DFU mode ដោយ​ប្រើ iREB-r6 ( ប្រើ iREB-r6 ដើម្បី​ចូល DFU mode )

-ជំហានទី៦
បើក iTunes ហើយ​ចុច Shift + Restore ត្រូវ​ Browse ទៅ​រក iPhoneX,X_6.1_XXXXXX_Restore.ipsw ដែល​​បាន​​ទាញ​ទុក​ជាស្រេច

-ជំហានចុងក្រោយ
iTunes នឹង​ធ្វើ​ការ Restore  ហើយ Activate iDevice របស់​អ្នក​ក្នុង​រយៈពេល​​ប្រហែល ៥នាទី​​ជា​ការ​ស្រេច ។

***សម្រាប់ iPhone ដែលជាប់សោរ ឬ lock ៖

-ជំហានទី១
ត្រូវ​ប្រាកដ​ថា​គ្រឿង​របស់​អ្នក​បាន Backup លើ​កុំព្យូទ័រ​របស់​អ្នក​រួចរាល់ ។
ត្រូវ​ប្រាកដ​ទៀតថា iPhone របស់​អ្នក​មាន Baseband​ ដូច​តទៅ៖
iPhone 4 baseband 01.59.00
iPhone 3G/3GS baseband 04.26.08 , 05.11.07 , 05.12.01 , 05.13.04 and 06.15.00

-ជំហានទី២
ទាញយក redsn0w_0.9.15b3 
ទាញយក iREB-r6
ទាញយក iTunes last version  
ទាញយក Firmware iOS 6.1 (​អាច​ប្រើ​កម្ម​វិធី f0recast-v1.4.2 ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទាញ​​យក​)​

-ជំហានទី៣
ធ្វើ iDevice របស់​អ្នក​ឲ្យ​ទៅ​ជា DFU mode ដោយ​ប្រើ iREB-r6 ( ប្រើ iREB-r6 ដើម្បី​ចូល DFU mode )

-ជំហានទី៤
ភ្ជាប់ iDevice របស់​អ្នក​នឹង​កំព្យូរទ័រ​ដោយ​ខ្សែ USB

-ជំហានទី៤
ពន្លាត redsn0w_0.9.15b3 ដំណើរ​ការ​វា​ដោយ Run as Administrator​ រួចចុច Extras => Custom IPSW => iPhoneX,X_6.1_XXXXXX_Restore.ipsw => open => Yes
បន្ទាប់ពី custom firmware ចប់ redsn0w នឹង​ធ្វើការ Restore ដោយ​ស្វ័យ​ប្រវត្តិ ( អ្នក​ត្រូវ​រង​ចាំ​រហូត​ដល់ redsn0w ធ្វើ​ការ​ចប់ ) 

-ជំហានទី៥
ក្រោយ​ពេល Restore ចប់ iPhone នឹង​ទាមទារ​ភ្ជាប់​ជាមួយ iTunes ដូច្នេះ អ្នក​ត្រូវ​ចូល​ក្នុង redsn0w ម្ដងទៀត​ដោយ​ចុច Extras => Select IPSW => iPhoneiPhoneX,X_6.0_XXXXXX_Restore => open => OK => Yes
បន្ទាប់​មក​ចុច Recovery fix ( iDevice ត្រូវ​ស្ថិត​ក្នុង DFU mode )

-ជំហានទី៦
iPhone របស់​អ្នក​អាច​បើក​ចេញ តែ​មិន​ទាន់​បាន Activate នៅ​ឡើយ​ទេ ។ ដូច្នេះ អ្នកត្រូវ Jailbreak បន្ត​ទៀត ៕

2. វីធី Jailbreak iPhone នៅ​លើ​ជំនាន់ iOS 6.0 - 6.1

by Chanthy Than

​នេះ​ជា​វិធី​ហែក​គុក ឬ គេ​ហៅ​ថា Jailbreak សម្រាប់ iPhone នៅ​ជំនាន់ 6.0 ដល់ 6.1

សម្គាល់៖ Computer របស់​អ្នក​ត្រូវ​ភ្ជាប់ Internet ជា​និច្ច ។


***សម្រាប់ iPhone ដែលមិនជាប់សោរ ឬ Unlock

-ជំហានទី១
ត្រូវ​ប្រាកដ​ថា​គ្រឿង​របស់​អ្នក​ដំណើរ​ការ​លើ​ជំនាន់ 6.0 ឬ រហូត​ដល់ 6.1 ដែល​បាន Restore តាម iTunes មិន​មែន​តាម OTA (Over The Air) និង​បាន Backup លើ​កុំព្យូទ័រ​របស់​អ្នក​រួច​រាល់ ។

-ជំហានទី២
ទាញយក evasi0n tool  

-ជំហានទី៣
ពន្លាត Evasi0n រួច​ចុច​ដំណើរ​ការ​វា​ដោយ Run as Administrator (ចុចកូនកណ្តុរខាងស្តាំ)

-ជំហានទី៤
ភ្ជាប់ iDevice របស់​អ្នក​នឹង​កុំព្យូរ​ទ័រ​ដោយ​ខ្សែ USB ( ត្រូវ​ប្រាកដ​ថា​វា​មិន​បាន​ជាប់ Passcode ) រួច​ចុច​បូតុង Jailbreak ដើម្បី​ចាប់​ផ្តើម

-ជំហានទី៥
គ្រឿង​របស់​អ្នក​នឹង​ត្រូវ​បាន​ទាញ​យក​ទិន្នន័យ​ដើម្បី​ធ្វើ​ការ​ហែក​គុក ( ហាមប៉ះពាល់ iDevice របស់​អ្នក​​ក្នុង​ជំហាន​នេះ )

-ជំហានទី៦
evasi0n នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​ឲ្យ​អ្នក​បើក​គ្រឿង​របស់​អ្នក រួច​អ្នក​នឹង​ឃើញ Jailbreak App icon នៅ​លើ​ផ្ទាំង Desktop ក្នុង iDevice រួច​ចុច​លើ​វា​ដើម្បី​ដំណើរ​ការ​បន្ត (​កម្មវីធី​នេះ​នឹង​ដំណើរ​​ការ​រួច​បិទ​វិញ​ដោយ​ខ្លួន​ឯង​)

-ជំហានចុងក្រោយ
evasi0n នឹង​ធ្វើការ​ហែកគុក​ជំហាន​ចុង​ក្រោយ រួច​វា​នឹង​បញ្ចប់ នោះ​អ្នក​នឹង​ឃើញ​មាន icon Cydia នៅ​លើ​គ្រឿង​របស់​អ្នក ។

***សម្រាប់ iPhone ដែល​ជាប់​សោរ ឬ lock ៖

-ជំហាន​ទី១
ត្រូវ​ប្រាកដថា​គ្រឿង​របស់​អ្នក​ដំណើរ​ការ​លើ​ជំនាន់ 6.0 ឬ រហូត​ដល់ 6.1 ដែល​បាន Restore តាម iTunes ឬ redsn0w មិន​មែន​តាម OTA (Over The Air) និង​បាន Backup លើ​កុំព្យូទ័រ​របស់​អ្នក​រួចរាល់ ។

-ជំហានទី២
ទាញយក redsn0w_0.9.15b3 
ទាញយក iREB-r6 

-ជំហានទី៣
ធ្វើ iDevice របស់​អ្នក​ឲ្យ​ទៅ​ជា DFU mode ដោយ​ប្រើ iREB-r6 ( ប្រើ iREB-r6 ដើម្បី​ចូល DFU mode )

-ជំហានទី៤
ភ្ជាប់ iDevice របស់​អ្នក​នឹង​កុំព្យូទ័រដោយខ្សែ USB

-ជំហានទី៥
ពន្លាត redsn0w_0.9.15b3 ដំណើរ​ការ​វា​ដោយ Run as Administrator​ រួចចុច Extras => Select IPSW => iPhoneX,X_6.0_XXXXXX_Restore.ipsw => open => OK => Yes
បន្ទាប់​ចុច Back => Jailbreak ហើយ​ត្រូវ Tick ត្រង់ install Cydia ( អ្នក​ត្រូវ​រង​ចាំ​រហូត​ដល់ redsn0w ចេញ done តែ​នៅ​លើ iDevice គឺ​នៅ​បន្ត​រហូត​ចប់ )

-ជំហានទី៦
គ្រឿង​របស់​អ្នក​នឹង​ត្រូវ​បាន​ Activated ដោយ redsn0w ។ វា​អនុញ្ញាតិ​​ឲ្យ​អ្ន​ក​ចូល​បាន តែ​ធ្វើ​អ្វី​មិន កើត ទេ ព្រោះ​ការ Jailbreak នេះ​ត្រឹ​ម​តែ tethered ប៉ុណ្ណោះ ។ ដូច្នេះ​អ្នក​ត្រូវ បើក redsn0w ម្ដង​ទៀត រួច​ចុច Extras => Select IPSW => iPhoneX,X_6.0_XXXXXX_Restore.ipsw => open => OK => Yes
បន្ទាប់​មក​ចុច Just boot ( iDevice របស់​អ្នក​ត្រូវ​ស្ថិត​នៅ​ក្នុង DFU mode )

-ជំហានទី៧
ក្រោយ​ពេល​ដំណើរ​ការ Just boot ចប់ នោះ iDevice របស់​អ្នក​នឹង​ទទួល​បាន Untethered បណ្ដោះអាសន្ន ហើយ​អ្នក​នឹង​ឃើញ Cydia icon  ។

-ជំហាន​ចុង​ក្រោយ
អ្នក​ត្រូវ​ចូល​ក្នុង Cydia => Search ហើយ​វាយ​ពាក្យ evasi0n 6.0-6.1 Untether => install => confirm ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ការ Jailbreak របស់​អ្នក​ពេញ​លក្ខណៈ  ។
Restart iDevice របស់​អ្នក ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ evasi0n បញ្ចប់​ការងារ
ជាចុង​ក្រោយ ចូល​ក្នុង Cydia => Search វាយ​ពាក្យ​ ultrasn0w => install => confirm ធ្វើ​បែប​នេះ​ដើម្បី Unlock គ្រឿង​របស់​អ្នក​ឲ្យ​ស្គាល់​ស៊ីម​ឡើង​វិញ ៕ ចប់

Good Luck For You...!!!

3. វីធីដំឡើងភាសាខ្មែរ និងក្ដារចុចខ្មែរ​ លើ iOS 5 - iOS 6

by Chanthy Than

1. អ្នក​ត្រូវ​ប្រាកដ​ថា iDevice របស់​អ្នក​ដំណើរ​ការ​ដោយ iOS 5 - iOS 6 ហើយ​ត្រូវ​បាន Jailbreak រួច​រាល់ ។

2. បើក Cydia => Manage => Sources => Edit => Add  ត្រូវសរសេរ http://4khmeriphon.com/sp/ => Add Source.

3. ចូលក្នុង 4khmeriPhone Team  ហើយ install ដូចជា៖ 

  • Khmer Fonts
  • 5 rows iPhone Keyboard 
  • kmFix

4. បន្ទាប់ពី install ហើយត្រូវចូលក្នុង Settings => General => Keyboard => Keyboards => Add New Keyboard... =>  ក្ដារចុចខ្មែរ ( ដើម្បី​បើក​​ក្ដារចុច )  ។ បន្ទាប់​ត្រូវ​ចូល​ក្នុង Settings => General =>​ International => Region Format  => Khmer (Cambodia) ៕ ចប់

 

No comments:

Post a Comment