អំពីខ្ញុំ


ជាដំបូង ខ្ញុំសូមដឹងគុណដល់លោកពុកអ្នកម៉ែ ដែលបាន បង្កើត​ខ្ញុំមកហើយបានឲ្យកូន​រៀន​សូត្រ​រហូតដល់បាន​ចប់​ចុងចប់ដើម ។

សូមដឹងគុណចំពោះលោកអ៊ុំ អ្នកមីង ដែលបាន​ជួយ​ផ្ចុង​ផ្ដើម​ឲ្យ​ខ្ញុំ​បាន​រៀន​តាំង​ពី​ក្មេង រហូតដល់​បានរៀនចប់ ។


សូមដឹងគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ តាំងពី​មត្តេយ្យ​សា​លា រហូត​ដល់​ថ្នាក់បរិញ្ញាបត្រ ​ដែលលោកបានផ្តល់នូវ​ចំណេះ​ដឹង​សព្វ​បែប​យ៉ាង ដល់រូបខ្ញុំ ហើយ​ហាត់​ពត់​ខ្ញុំ ឲ្យក្លាយ​ជាមនុស្ស​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម ។


ខ្ញុំបាទឈ្មោះ ថន ចន្ធី កើតនៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៨៨ លោកឪពុកឈ្មោះ អឿន ថា អ្នកម្តាយឈ្មោះ ប៊ុន ហួន ដែលលោកទាំងពីរសព្វថ្ងៃរស់នៅ ​ភូមិ​គោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។


ប្រវត្តិការសិក្សា៖
- ឆ្នាំ 1994-2000 ៖ រៀននៅសាលាបឋមសិក្សាទៀបាញ់-គំរូ ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប
- ឆ្នាំ 2000-2006 ៖ រៀននៅវិទ្យាល័យពួក ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប
- ឆ្នាំ 2006-2010 ៖ រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ស្ថិតនៅរាជធានីភ្នំពេញ
- ឆ្នាំ 2010-2011 ៖ រៀននៅវិទ្យាស្ថានជាតិអប់រំ (NIE) ស្ថិតនៅរាជធានីភ្នំពេញ

ប្រវត្តិការងារ៖
- ឆ្នាំ 2009-2011 ៖ ជាបុគ្គលិកផ្នែក IT នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (Panasastra University)
- ឆ្នាំ 2011-2015 ៖ ជាគ្រូកម្រិតឧត្តមឯកទេេសរូបវិទ្យា បង្រៀននៅវិទ្យាល័យបវេល ខេត្តបាត់ដំបង
- បច្ចុប្បន្នជាសាស្ត្រាចារ្យឯកទេសរូបវិទ្យានៃវិទ្យាល័យពួក ខេត្តសៀមរាប ។


http://www.icj.me/ios/iPhone2,1?referer=f0recast-v1.4.2_win

No comments:

Post a Comment